ខេត្តបាត់ដំបង, នាព្រឹកថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦, លោកស្រី ស៊ឹង ពៅរតនាមុនី ប្រធានការិយាល័យស្ថិតិ និងសេដ្ឋកិច្ចមូលដ្ឋាន អមលោកស្រី អនុការិយាល័យ ១រូប នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចុះស្រង់ថ្លៃទំនិញជាអាហារមូលដ្ឋានប្រចាំសប្តាហ៍ទី១ ខែសីហា ឆ្នាំ២០២៦ របស់ខេត្តបាត់ដំបង នៅផ្សារថ្មីខេត្តបាត់ដំបង។
ក្នុងគោលបំណង តាមដានបម្រែបម្រួលតម្លៃ, វាស់វែងកម្រិតអតិផរណា, វាយតម្លៃការផ្គត់ផ្គង់ និងមានជារបាយការណ៍ ជូនអគ្គនាយកដ្ឋានគោលនយោបាយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ៕